តើការគេងច្រើនពេក ប៉ះពាល់ដល់សុខភាពដែរឬទេ?

នៅក្នុងការរស់នៅដ៏មមាញឹកនាពេលបច្ចុប្បន្ន ការគេងគ្រប់គ្រាន់គឺជាសកម្មភាពជីវិតមនុស្សដែលមិនអាចខ្វះបានឡើយ។ សុភាពនារីមិនតិចឡើយសុទ្ធតែយល់ថា ការគេងបានច្រើនគឺមានប្រយោជន៍ដល់សុខភាព ឲ្យតែមានឳកាសគឺនឹងគេងទ្រមក់មិនព្រមក្រោកឡើយ នេះគឺជាទម្លាប់មួយដែលមិនល្អនោះទេ ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា បើបន្តធ្វើបែបនេះយូរៗទៅ នឹងធ្វើឱ្យខូចខាតដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ១. រំខានដល់ “នាឡិកាជីវសាស្រ្ត” [biological clock] ទំលាប់រស់នៅរបស់មនុស្សគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការអរម៉ូននៅក្នុងខ្លួន មនុស្សដែលមានក្រឹត្យក្រមក្នុងការការរស់នៅនិងការធ្វើការ ការសំរាកដោយហេតុថា អរម៉ូនជាច្រើនមានដូចជាអ៊ីប៉ូតាឡាមូសនិងក្រពេញភីតូរីសគឺពេលព្រឹកនិងពេលល្ងាចមានលក្ខណៈខ្ពស់ ហើយពេលយប់រហូតដល់ជិតភ្លឺគឺមានលក្ខណៈទាប។ ប្រសិនបើជាធម្មតាមានទម្លាប់ក្នុងការរស់នៅ ដោយឲ្យតែដល់ថ្ងៃឈប់សំរាកល្មោភដេក គឺអាចនឹងរំខានដល់ពេលវេលា នាឡិការជីវសាស្រ្តដែលនៅក្នុងរាងកាយរបស់យើង បណ្តាលឱ្យមានការប្រែប្រួលខុសធម្មតានៃកម្រិតអរម៉ូន ជាលទ្ធផលកំរិតអរម៉ូនមិនឡើងនៅពេលថ្ងៃ ហើយមិនធ្លាក់ចុះនៅពេលយប់ ធ្វើឲ្យប្រព័ន្ធខួរក្បាលមានការរអាក់រអួល នាំឲ្យយើងពេលយប់គេងមិនលក់ ពេលថ្ងៃអារម្មណ៍មិនស្ងប់ ហត់នឿយអស់កំលាំង។ ២. អង់ទីគ័រធ្លាក់ចុះ ការល្មោភគេងងាយស្រួលបណ្តាលឲ្យអង់ទីគ័រសារពាង្គកាយធ្លាក់ចុះទៀត ហើយអាកាសធាតុពេលព្រឹកដែលនៅក្នុងបន្ទប់មិនស្អាត នៅក្នុងអាកាសមានផ្ទុកបរិមាណបាក់តេរីជាច្រើន ដូចជាMildew និងគ្រាប់ល្អិតនៃធូលីដែលមានសារជាតិគីមី ព្រមទាំង ឧស្ម័នកាបូនឌីអុកស៊ីតផងដែរ នៅពេលដែលយើងលោភគេងងាយនឹងឆ្លងជំងឺណាស់ គឺអាចងាយនឹងបំផ្លាញដល់ប្រព័ន្ធដង្ហើម បណ្តាលឲ្យមានជំងឺផ្កាសាយ ក្អក រលាកបំពង់ករ និងវិលមុខឈឺក្បាល ។ ម្យ៉ាងទៀតការលោ្មភគេងក្នុងរយៈពេលយូរពេក នៅអាចធ្វើឲ្យខូចខាតសមត្ថភាពចង់ចាំ និងការស្តាប់ ដូច្នេះចាំបាច់យកចិត្តទុកដាក់អំពីសមតុល្យពេលវេលានៃការគេង រក្សារក្បួនច្បាប់រស់នៅឲ្យបានល្អ។ ៣. រំខានដល់មុខងារក្រពះពោះវៀន ឆ្លងកាត់អស់១យប់ … Continue reading តើការគេងច្រើនពេក ប៉ះពាល់ដល់សុខភាពដែរឬទេ?